នៅក្នុងកម្ពុជា វិស័យសំណង់ គឺជា វិស័យមួយ បន្ទាប់ពីវិស័យកាត់ដេរដែលបានជួយជំរុញ សេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សរ៍ ដែលកាលពីឆ្នាំ ២០១៥ កន្លងទៅ។ វិស័យសំណង់បានរួមចំណែកដល់ទំហំសេដ្ឋកិច្ច កម្ពុជា ប្រមាណជាង ១០%។ នេះបើតាម របាយការណ៍នៃ ធនាគារពិភពលោក។
ទោះយ៉ាងណា អ្នកជំនាញបាន លើកឡើងថា ស្ថានភាពកម្មករប្រមាណជាង ២០ ម៉ឺននាក់ ក្នុងវិស័យសំណង់ មិនសូវទទួលបានការយកចិត្តទុកដាក់ ពីស្ថាប័នពាក់ព័ន្ធនោះទេ។
កម្មករសំណង់បានជួបប្រទះនូវបញ្ហា ៣ ចម្បង គឺ គ្រោះថ្នាក់ក្នុងម៉ោងការងារ បញ្ហាប្រាក់ឈ្នួល និងបញ្ហារបស់កម្មករសំណង់ដែលគាត់ជាស្ត្រីងាយរងគ្រោះ។