ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយចម្រូងចម្រាស គណបក្សប្រជាជនកម្ពុជាបានក្រសោបគ្រប់គ្រងតំណែងមេឃុំចៅសង្កាត់ចំនួន១៦៤៥ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៤៦នៅទូទាំងប្រទេស។ ឃុំមួយដែលនៅសេសសល់ គឺឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំណែងឈ្នះឆ្នោតរបស់លោក ដា ឈាន ជាមេឃុំមកពីគណបក្សខ្មែររួបរួមជាតិ។
ចង់ដឹងបន្ថែម សូមចូលទៅកាន់គេហទំព័រពិសេសរបស់ VOA «កម្ពុជារសាត់អណ្តែត»៖ khmer.voanews.com/cambodiaadrift