សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារតាមប្រព័ន្ធវិដេអូ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយលោក មីន អោងឡាំង សម្របសម្រួលរៀបចំអោយសម្តេច អាចជួបពិភាក្សាការងារ និងសួរទុក្ខលោកស្រី អោង សានស៊ូជី ដែលសម្តេច អះអាងថា លោកស្រី ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន។