ល្ងោននិយាយ រឿង ផ្កាស្រពោន ភាគ 1
ប្រលោមលោកស្នេហា
រឿង ផ្កាស្រពោន-ភាគ 01
ស្នាដៃនិពន្ធ លោក នូ ហាច
រឿងផ្កាស្រពោននេះ អក្សរសិល៍្បដ៏ទំនើប បានប្រសូតឡើងក្នុងសតវត្សទី 20 អំឡុងទស្សវត្សទី 40 តែនៅតែមានឥទ្ធិពលអូសទាញអ្នកអានគ្រប់ជំនាន់ ជាពិសេសក្នុងស្រទាប់យុវវ័យ។
បញ្ហាស្នេហា ប្រពៃណី ការរើសអើសក្នុងសង្គមនាសម័យនោះ ព្រមទាំងការបង្ហាញពីសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ពិតៗរបស់ខ្មែរ ត្រូវបានឆ្លុះបញ្ចាំងក្នុងផ្ទៃរឿងទាំងមូល ដើម្បីជាបទពិសោធន៌មួយសម្រាប់មនុស្សទូទៅសម្រាប់ត្រិះរិះពិចារណាចុះ។
ពេលនេះ ក្រុមផលិតរបស់យើងបានចងក្រងឡើងវិញនូវគ្រប់ឈុតឆាក គ្រប់ពាក្យពេជន៍ ដើម្បីធ្វើអោយប្រលោមលោកដ៏ល្អឯកនេះមានព្រលឹង និងមានជីវិត ដោយរក្សាភាពដើមទាំងស្រុងគ្មានប្រែសម្រួល។
យើងខ្ញុំដែលជាក្រុមអ្នកផលិត សូមឧទ្ទិសស្នាដៃថ្មី
ជូនដល់វិញ្ញាណខ័ន្ធលោក នូ ហាច ដែលជាម្ចាស់ស្នាដៃនិពន្ធដ៏ឆ្នើម ដែលបានបន្សល់ទុកនូវមរតកអក្សរសិល៌្បខ្មែរ សូមវិញ្ញាណក័ន្ធរបស់លោកបានទៅកាន់សុខតិភព។
រាល់កំហុសឆ្គងទាំងឡាយដែលមាននៅក្នុងការសម្តែងរឿងនេះ សូមអ្នកចេះដឹងទាំងឡាយ ព្រមទាំងក្រុមគ្រួសារអ្នកនិពន្ធ មេត្តាអភ័យទោស។